រាជធានីភ្នំពេញ៖នៅទីស្នាក់ការកណ្តាលក្លឹបអ្នកកាសែតកម្ពុជា ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៧ ឧសភា ២០១៣នេះ មានរៀបចំបើកវគ្គបណ្តុះបណ្តាលអ្នកកាសែតកម្ពុជាស្តីពីការចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥ ដែលតាមគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា ២០១៣ខាងមុខ ។
វគ្គបណ្តុះបណ្តាល ដែលមានរយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមបើកជាផ្លូវការពីព្រឹកថ្ងៃទី២៧ ឧសភា ២០១៣នេះ ក្រោមអធិបតីភាព លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា និង មានអ្នកកាសែតចូលរួមចំនួន២៤នាក់ មកពីអង្គភាពសារព័ត៌មាននានា ៕
ចែករំលែកព័តមាននេះ