រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅម៉ោង៨ព្រឹក ថ្ងៃទី២៧ ឧសភា ២០១៣ នេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធមហាកុដិ ស្ថិតក្នុងបរិវេណវត្តលង្ការ ក្បែរវិមានឯករាជ្យរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា មហាកុដិនេះ បានចាប់ដំណើរការសាងសង់តាំងពីឆ្នាំ២០១០ និងរួចរាល់កាលពីថ្ងៃទី១០ មករា ២០១៣ កន្លងមក ដោយសាងសង់ពីថ្មប្រក់ក្បឿង មានកំពស់២ជាន់ បណ្តោយ៣៦ម៉ែត្រ និងទទឹង២២ម៉ែត្រ ធ្វើឡើងតាមរចនាបថខ្មែរយ៉ាងល្អប្រណីត ដោយចំណាយថវិកាសរុបចំនួន៦៣ម៉ឺន៩ពាន់៣រយ១៧ដុល្លារ ក្នុងនោះថវិកាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន៣៣ម៉ឺន៧ពាន់៧រយ៥៧ដុល្លារ ៕
ចែករំលែកព័តមាននេះ