ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​ពីរ​នាក់ ត្រូវ​ចោរ​ប្រដាប់អាវុធ​មួយក្រុម បាញ់​ចំនួន​២​គ្រាប់​ប្លន់​ម៉ូតូ​ម៉ាក​សេ​១២៥ ទៅ​បាត់​ដោយ​សុវត្ថិភាព​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ចោរ​ប្រដាប់អាវុធ​មួយក្រុម​ដែលមាន​គ្នា​៤​នាក់ បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មក​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចំនួន​២​គ្រាប់​មកលើ​ប្តី​ប្រពន្ធ​ពីរ​នាក់ បណ្តាល​ឲ្យ​បុរស​ជា​ប្តី​រងរបួស​ចំក្បាល ដើម្បី​ប្លន់​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៩ ពាក់​ស្លាក​លេខ តាកែវ 1B-3209​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ១២​នឹង​១០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៧ ឧសភា ២០១៣ ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ​ ​

ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ ​