រាជធានីភ្នំពេញ ៖ នៅសល់តែជាង ៨សប្តាហ៍ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនឹងចូលមកដល់ គឺនៅថ្ងៃទី២៨ កក្កដា ២០១៣ ឆាប់ៗខាងមុខនេះ ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ហើយក៏ជាពេលវេលាដែលប្រជាពករដ្ឋត្រូវធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ។
ព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋនឹងធ្វើការសម្រេចចិត្តនោះ ប្រៀបបាននឹងពួកគាត់មានកូនក្រមុំយ៉ាងស្រស់ស្អាត ដែលគេចោមរោមរាល់ថ្ងៃ ហើយត្រូវសម្រេចចិត្តលើកឱ្យអ្នកណា បើជ្រើសរើសខុសនឹងវេទនាអស់មួយជីវិត ដូចជំនាន់ប៉ុលពតជាដើម តែបើជ្រើសរើសត្រូវ គឺប្រទេសជាតិរុងរឿង ជីវភាពគ្រួសារមានភាពរីកចម្រើនដូចមានសព្វថ្ងៃនេះ ។
ពេលវេលាកាន់តែខិតជិតមកដល់នោះ គេសង្កេតឃើញមន្រ្តីដែលជាសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា បានចុះទៅសំណេះសំណាល ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋស្ទើរគ្រប់ទិសទីទូទាំងប្រទេសយ៉ាងព្រោងព្រាត ។
ជាក់ស្តែង កាលពីថ្ងៃទី២៥ ឧភា ២០១៣ លោក ប៉ិល កុសល អនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ និង លោក ប៊ុន សីរី ប្រធានក្រុមការងារចុះជួយសង្កាត់សាក់អំពៅ បានជួបសំណេះសំណាលជាមួយជនបង្គោល ឬសកម្មជនគណបក្សប្រជាជនកម្ពុជា ចំនួន ២០៦នាក់ នៅសង្កាត់សាក់អំពៅ ខណ្ឌដង្កោ ៕


ចែករំលែកព័តមាននេះ