ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​អុស​​របស់​កង​ពល​លេខតូច​​​៣ បើក​ឡើង​សួន​​ច្បារ​វង្វង់​មូល​ស្ពាន​ព្រែក​ព្នៅ​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹ​ក​អុស​​​ ពណ៌​ត្រេ​អី​ គ្មាន​ស្លាកលេខមួយ​គ្រឿង​បាន​បើក​បោះ​ពួយ​ឡើង​សួន​ច្បារ​​វង្វង់​មូល​ស្ពាន​ព្រែក​ព្នៅ​កា​លពី​វេ​លាម៉ោង​១២​ អធ្រាត្រ​ ​ថ្ងៃទី​២៥ ឧសភា​ ២០១៣ នៅក្នុង​ភូមិ​កំបោរ​ សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ឬស្សីកែវ ហើយ​ផុង​ជាប់​ទៅ​មុខ​លែង​រួច​។​​រថយន្ត​នោះត្រូវ​បាន​គេ​អះ​អាង​ថា​ជារថយន្ត​កង​ពល​តូច​លេខ​៣ បាន​ដឹក​អុស​ទៅ​ប្រើ​ប្រាស់​ ហើយ​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​ក៏​បាន​ជួប​ហេតុ​ការណ៍នេះ​​តែ​ម្ដង​។

 តាម​សាក្សី​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុ​រថយន្ត​បាន​ដឹក​អុស​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ហើយ​​​ទៅ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ​។ ពេល​មក​ដល់​ចំណុច​ខាង​លើ​មិន​ដឹង​មូលហេតុ​អ្វី​ ស្រាប់តែ​រថយន្ត​បើក​ត្រង់​ឡើង​សួន​ច្បារ​ ក៏​ផុង​ជាប់​ផ្អៀង​មួយ​ចំហៀង​ទៅ​មុខ​លែង​រួច​។

​បើ​តាម​ព្រូ​ឡាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ដែលរថយន្ត​បើកឡើង​សួន​ដោយ​សារ​តែ​បើក​គេច​ម៉ូតូ​មួយ​គ្រឿង​​ក៏​ជ្រុល​ឡើង​សួន​តែ​ម្ដង​។នៅ​យប់​នោះ​ម្ចាស់​រថយន្ត​បាន​ជួប​ជាមួយ​តំណាងខាង​ក្រុម​ហ៊ុន​លី​យ៉ុង​ផាត់​ដោះ​ស្រាយ​។ទោះបី​ជា​យ៉ាង​ណា​នៅ​វេលាម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ឧសភា ២០១៣ រថយន្ត​ត្រូវ​បាន​អគ្គ​ស្ន​ង​ការ​នគរ​បាល​ជាតិ​និង​ជាស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​​បញ្ជា​ឱ្យ​ឃាត់​ទុក​ហើយ​បញ្ជូន​មក​កាន់​ការិ​យាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដោះ​ស្រាយ​តាម​ច្បាប់៕