ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ​​ជម្នះ​​ 2-1​​របស់​​ Bayern​ ធ្វើ​ឱ្យ​​ប្អូន​​បង្កើត​ ​Dortmund ​យំ​ពេញ​​តា​រាង​​

13 ឆ្នាំ មុន

បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់​ក្រប​ខណ្ឌ​អាល្លឺ​ប៊ុន​ដេ​ស្លី​ហ្គា​​កាល​ពី​សប្តាហ៍​មុន​ មិន​ទាន់​ទាំង​អស់​សប្បាយចិត្ត​​ផង​ ក្លិប​បាល់​ទាត់​លំដាប់​ពិ​ភព​លោក​ Bayern បាន​​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​​ទៀត​គឺ​ដណ្តើម​បាន​ពាន​រង្វាន់​បាល់​ទាត់​យូ​ហ្វា​ឆេម​ពាន​លីក​ មួយ​បន្ថែម​ទៀត​បន្ទាប់​ពី​យក​ឈ្នះ​ប្អូន​បង្កើត​ Dortmund ដោយ​លទ្ធ​ផល​ 2-1 កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៥​ ឧសភា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ Wembley ទី​ក្រុង​ឡុង​ ។

ជ័យ​ជម្នះ​ 2-1 នេះបាន​ធ្វើ​ឱ្យ​ក្លិប​ Bayern ក្លាយ​ទៅ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​យូ​ហ្វា​ឆេម​ពាន​លីក​លើក​ទី​៥​ក្នុង​ប្រវតិ្ត​សាស្ត្រ​បាល់​ទាត់​របស់​​គេ បន្ទាប់​ពី​ខក​ចិត្ត​កាល​ពី​ឆ្នាំ​ទៅ​មិញ​លេង​ចាញ់​ Chelsea 4-3 ដោយ​ការ​ទាត់​បាល់​ប៉េ​ណាល់​ទី​ ក្នុង​វគ្គ​ផ្តាច់​​​ព្រ័ត្រ​ ។ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្លិប​ Bayern ធ្លាប់​បរាជ័យ​២​លើក​កន្លង​មក​ហើយ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ។

គ្រាប់​បាល់​ពី​គ្រាប់​របស់​ក្រុម​ Bayern បាន​មក​ពី​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ក្រូ​អាស៊ី​Mandzukic នៅ​នាទី​៦០​និង​កីឡា​ករ​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ហូ​ឡង់​ Arjen Roben នៅ​នាទី​៨៩ ។ ចំណែក​​ឯ​ក្រុម​ Dortmund វិញ​ទទួល​បាន​គ្រាប់​បាល់​សំ​ណាង​ប៉េ​ណាល់​ទី​ ១​ គ្រាប់​នៅ​នាទី​៦៨​ ស៊ុត​បាល​់​បាន​បញ្ចូល​ទី​ ដោយ​កីឡា​ករ​ខ្សែ​បម្រើ​ Gundogan បន្ទាប់​ពី​កីឡា​ករ​ប្រេ​ស៊ីល​ Dante ក្លិប​ Bayern ធ្វើ​ឱ្យ​មាន​កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ ។ នៅ​ក្នុង​ដំណើ​រ​ការ​ប្រកួត​ក្រុម​ Dortmund បាន​វាយ​សង្គ្រប់​ក្រុម​ Bayern នៅ​ដើម​តង់​ទី​១​ ហើយ​មាន​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​ជា​ច្រើន​លើក​ច្រើន​សា​​តែ​ពុំ​មាន​សំណាង​ធ្វើ​ឱ្យចប់​តង់​ទី​១​ ក្រុម​ទាំង​ពីរ​រក្សា​បាន​លទ្ធ​ផល​  0-0 ។

ចូល​មក​ដល់​តង់​ទី​២​ក្រុម​ Bayern បាន​ប្តូរ​យុទ្ធ​សាស្ត្រ​វាយ​បក​លឿន​ៗ​ ហើយ​ជា​លទ្ធ​ផល​នៅ​នាទី​ ៦០​កី​ឡា​ករ​ Mandzukic ស៊ុត​បាល​បញ្ចូល​ទី​សម្រេច​បាន​១​គ្រាប់​​នាំ​មុខ​ ក៏​ប៉ុន្តែ​នៅ​នាទី​៦៨​កីឡា​ករ​ Dante ធ្វើ​ឱ្យ​មាន​កំហុស​បាល់​ប៉េ​ណាល់​ទី​ ធ្វើ​ឱ្យ​ក្រុម​ Dortmund តា​ម​បាន​ស្មើ​ 1-1 ស៊ុត​បញ្ចូល​ទី​ដោយ​កីឡា​ករ​ Gundogan ។ ទោះ​ជា​យ៉ាង​ណា​ក្តី​នៅ​នាទី​​៨៩​ ​កី​ឡា​ករ​ Arjen Roben ស៊ុត​បាល់​បញ្ចូល​ទី​បន្ថែម​បាន​១​គ្រាប់​ទៀត​នាំ​មុខ​ 2-1 ហើយ​បាន​រក្សា​លទ្ធ​ផល​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​ ធ្វើ​ឱ្យ​ក្រុម​​ Bayern យក​ឈ្នះ​ដោយ​លទ្ធ​ផល​ 2-1 ។ ​កីឡាករ​​ក្លិប​ Bayern សប្បាយ​​នឹង​ជ័យ​ជម្នះ​ពេញ​តារាង​ បន្សល់​ទុក្ខ​ឱ្យ​ក្រុម​ Dortmund ទួញ​សោក​ពេញ​ទី​លាន​ប្រកួត​ ៕