ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​សម្អុយ​ហូរ​ចេញ​ពី​លូ​ខួប​ប្រាំង​ខួប​វស្សារាប់ឆ្នាំ​ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិនខ្ចី​អើពើ​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​ទឹក​សម្អុយ​​មួយ​កន្លែ​ង​ហូរ​ចេញ​ពី​លូរ​ខួប​ប្រាំង​ខួប​វស្សា​នៅ​លើដង​ផ្លូវ​បេតុង​ស្ថិតក្នុង​ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមាន​ជ័យ​។​ទឹក​សម្អុយ​នេះ​​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​រស់​នៅ​របស់​អ្នកជិត​ខាង​​និង​ប្រជាពល​រដ្ឋ​ធ្វើដំណើរ​ឆ្លង​កាត់​ ហើយ​ពួក​គេ​បាន​រអ៊ូរទាំ​ថា​អាជ្ញា​ធរ​មូល​ដ្ឋាន​មិន​ព្រម​អើ​ពើ​ជួស​ជុល​​និ​ង​ស្ដារ​ប្រ​ព័ន្ធលូ​មួយ​ខ្សែ​ខាង​លើ​នេះ​ឱ្យ​បាន​ល្អ។

 ចំពោះ​បញ្ហានេះ​កោះ​សន្តិ​ភាព​បាន​សាក​សួរ​លោក​ សេង​ សាញ់​ ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ជាញឹក​ញាប់​មក​ហើយ​ដែរ តែ​លោក​ឆ្លើយ​​ថា​ លោក​កំពុង​ចលនា​ប្រ​ជាពល​រដ្ឋ​ដើ​ម្បី​ស្ដារ​ ហើយ​ប្រជា​ពលរដ្ឋ​នៅតែ​រិះ​គន់​អាជ្ញាធរ​ភូមិ​សង្កាត់​ថា​មិន​រវល់​ពី​បញ្ហា​នេះ ព្រោះ​វា​កើត​មាន​យូរឆ្នាំមក​ហើយ​។

 តាម​រយៈ​​​កោះ​សន្តិ​ភាព​​ប្រជា​ពល​រដ្ឋ​​សង្ឃឹម​ថា​លោក​គួច ចំរើន​ អភិបាល​ខណ្ឌ​មាន​ជ័យ​និ​ង​លោក​សេង សាញ់​ ចៅ​សង្កាត់ស្ទឹង​មានជ័យ​ នឹង​មាន​វិធាន​ការជួស​ជុល​​បណ្ដាញ​លូ​ខាង​លើនេះ​ ជូន​ប្រ​ជាពល​រដ្ឋ​ប្រើ​ប្រាស់​ឱ្យបាន​មុន​ថ្ងៃបោះ​ឆ្នោត​៕