ខេត្តស្ទឹងត្រែង៖មនុស្សម្នាជាច្រើននាក់បានស្រែកយ៉ាងតឹងសរសៃរកព្រមទាំងរត់ប្រសេចប្រសាចដើម្បីរំដោះខ្លួន ខណៈរថយន្តតូយូតាមួយគ្រឿងបានបោះពួយមួយទំហឹងបុករះលើម៉ូតូជាច្រើនគ្រឿងដែលចតនៅលើចិញ្ចើមផ្លូវមុខតូបលក់បាយ គុយទាវព្រឹកស្ថិតនៅផ្សារស្ទឹងត្រែង កាលពីវេលាម៉ោង៩និង៣៥នាទី ព្រឹកថ្ងៃទី២៦ ឧសភា ២០១៣។
ប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា គេឃើញរថយន្តបើកពីលិចបត់ផ្លូវកែងផ្សារទៅជើងដោយមានគ្នា២នាក់ ស្រាប់តែរថយន្តស្ទុះវឹងទៅបុកម៉ូតូ៣គ្រឿងលាន់ប្រាវ ធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរនោះរត់ប្រសាចទាំងព្រលឹងចុងសក់គ្រប់គ្នា។
លោកជួន ពេជ្រ អាយុ៤៣ឆ្នាំ និងលោកហៀង ណារិទ្ធ អាយុ៥១ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ខេត្តកណ្ដាលនិងជាម្ចាស់រថយន្តបង្កបានឱ្យដឹងថា លោកគ្មានចេតនាបុកម៉ូតូទាំងនោះឡើយគឺបណ្ដាលមកពីធ្លាក់ដបទឹកសុទ្ធទៅកល់ហ្វាំងនិងឈ្នាន់ហ្គែ ហើយពេលលោកយកជើងទៅឆ្កឹះចេញក៏ដំឡើងហ្គែស្ទុះវឹង ជាន់ហ្វាំងមិនទាន់ជ្រុលទៅបុកម៉ូតូនៅចិញ្ចើមផ្លូវតែម្ដង៕





ចែករំលែកព័តមាននេះ