ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ដឹកឈើប្រណីត​​កំពុង​មាន​សកម្ម​ភាព​គគ្រឹក​គគ្រេង​នៅបានលុង​

13 ឆ្នាំ មុន

ខេត្តរតនគិរី​ ៖ សកម្ម​ភាពដឹកឈើប្រណីត​កំពុង​កើត​មានយ៉ាងគគ្រឹកគគ្រេង​ចេញ​ពី​ក្រុងបានលុង​កាត់​តាមច្រក​អន្តរជាតិអូរយ៉ាដា ឆ្ពោះ​ទៅ​ប្រទេសវៀវណាម ។

ប្រភពព័ត៌មានឱ្យដឹងថា នៅ​តាមច្រក​នានា​ដូចជា​ច្រក​​របៀងក្រោយកាស៊ីណូ​ទ្រីភាពមានមន្ត្រី​គយ​ ប៉ូលិសច្រកទ្វារ​​ កាំកុងត្រូល  ចាំ​យក​​លុយពីការដឹកឈើ​ទាំងនោះ​សរុប​មាន​មន្ត្រីពាក់​​ព័ន្ធ​៤២ស្ថាប័ន តាំងពីថ្នាក់ក្រោម​ដល់​ថ្នាក់​ក្រសួង ។

សូម​បញ្ជាក់ថា ការ​ដឹក​ឈើប្រណីត​នេះមានរថយន្តកាមរីហើម, ស្វិត, ទួរីស, សាំងយ៉ុង, ឡង់គ្រីស្ស័រ, ឡិចស៊ីស និង​យីឌុប​កំពុង​ប្រណាំងប្រជែង​គ្នាដឹកឈើ​យ៉ាងអានាធិបតេយ្យ  ។ ហើយចំណុចច្រក​​ទ្វារ​បាសាវ ស្ថិត​នៅស្រុក​អណ្តូង​មាស ឃុំញ៉ាង ក៏កំពុង​មាន​​សកម្ម​ភាព​ខ្លាំងក្លា​ដែរ ។ ចំណែក​ឯ​ចំណុចមុំ​៣ ឈ្មួញ​​ខ្មែរ និងឈ្មួញ​វៀត​ណាម​កំពុង​ដឹកឈើប្រណីត​ទាំងយប់​​ទាំងថ្ងៃ​ មួយ​ថ្ងៃៗ​​ប្រហែល​២០-៤០ម៉ែត្រត្រីគុណដែល​មាន​ប្រភេទ​ឈើ​គ្រញូង​នាំ​ចេញពី​ឡាវ  និង​បេង​ នាងនួង​​ ធ្នង់ នាំចេញ​​ពីព្រៃ​ខ្មែរ​តំបន់​នោះ ។

​មាន​ការ​បារម្ភ​​ថា បើ​សកម្ម​ភាពដឹកបំផ្លាញ​​​ឈើ​ប្រណីត​នៅតែកើត​ឡើងយ៉ាងនេះ ម៉្លេះ​សម​ក្មេងជំនាន់​ក្រោយនឹងលែងស្គាល់​ឈើ​​ទាំង​នោះ​ហើយ ៕