រាជធានីភ្នំពេញ៖សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ឧសភា ២០១៣ បានសហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនស្ត្រីម្នាក់តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងខេត្ត ដែលស្ត្រីរូបនោះបានជាប់ពាក់ព័ន្ធរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ស្ត្រីដែលឃាត់ខ្លួនមានឈ្មោះផល សុភាព អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១០៣ ផ្លួវ៥៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរលក់ហ្គាស។ ទាក់ទិននឹងការឃាត់ខ្លួនស្ត្រីពាណិជ្ជករខាងលើនេះលោកអនុសេនីយ៍ឯកឃួន សុគុណធា ប្រធានការិយាល័យព័ត៌មានទូទៅ នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថានេះជាការសហការរវាងកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងខេត្តដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្ត៕
ចែករំលែកព័តមាននេះ