ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការងារ​គណបក្ស​ក្រុង​ប៉ោយ​ប៉ែត​ចុះ​ចែក​សារុង​ជូន​សមា​​ជិក​​បក្ស​​ចំនួន​​២៩៧​នាក់​​នៅ​​ភូមិ​​សុខ​សា​ន្ត​

13 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​៖​​លោក​សុខ​ ខឿន​ អនុប្រ​ធាន​អចិ​ន្ត្រៃយ៍​គណបក្ស​ក្រុម​ប្រឹក្សា​ក្រុង​ប៉ោយ​ប៉ែត​ និង​លោក​ហាំ​ វណ្ណៈ ប្រធាន​គណៈកម្មាធិការ​បក្ស​ ស៨៨ អង្គ​ភាព​៨៩១ រួ​ម​ទាំង​ក្រុម​ការងារ​សមា​ជិក​បក្ស​មួយ​ចំនួន​បាន​ចុះ​ចែក​អំណោយ​​ជាសារុង​ដល់​សមាជិក​ចំនួន​២៩៧​ នាក់​នាព្រឹ​ក​ថ្ងៃទី​២៦ ឧសភា ២០១៣ ស្ថិត​នៅក្នុង​ភូមិ​សុខ​សាន្ត​ សង្កាត់​និមិត្ត​ ក្រុង​​ប៉ោយ​ប៉ែត​។

 ក្នុង​ឱ​​កាស​នោះ​លោក​ហាំ វណ្ណៈ​ ប្រធានគណៈកម្មាធិការបក្ស ស៨៨ អង្គ​ភាព​៨៩១បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ដោយ​ឡែកនៅ​ព្រឹក​នេះ​​ក្រុម​ការងារ​បាន​ចុះ​សួរ​សុខ​ទុក្ខ​ដល់​សមាជិក​បក្ស​ទាំង​អស់​​ដែល​រស់​នៅ​ក្នុង​ភូមិ​ដោយ​យក​ចិត្ត​ទុក​ដាក់​ ធ្វើយ៉ាង​​ណា​ឱ្យ​បង​ប្អូន​ជា​សមា​ជិក​គណបក្ស​ប្រជាជន​កម្ពុជាចេះ​រួប​រួ​ម​សាមគ្គី ស្រលាញ់​គ្នា​ ហើយ​និង​សូម​ឱ្យ​សមាជិក​បក្ស​ទាំង​អស់​ដើរ​ក្នុង​ផ្លូវ​តែ​មួយ​។​ ពិសេស​សូម​​ឱ្យ​បង​ប្អូ​ន​អញ្ជើញ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ជ្រើសរើស​​ថ្នាក់​ដឹកនាំ​ប្រទេស​នា​ពេល​ខាង​មុខ​នេះ​ឱ្យ​បាន​គ្រប់​ៗគ្នា​។​