ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្អយ​កំពុង​ចរចា​ដោះ​ស្រាយ​បំណុល​បន្ទាប់​ពី​អះ​អាង​ថា​ ជិត​វិល​ចូល​សង្វៀន​សិល្បៈ​វិញ​ ដើម្បី​ស្តារ​ប្រ​ជា​​ប្រិយ​ភាព​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ តារា​កំប្លែង​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ប្រាក់​គេ​អស់​ច្រើន​ពាន់​ដុល្លារ​ នាង​ ជួន​ ចាន់​រតនា​ ហៅ​ក្អយ​ បាន​បាត់​ស្រមោល​សូន្យ​ឈឹង​តែ​ម្តង​បន្ទាប់​ពី​ម្ចាស់​បំណុល​ជា​ច្រើន​បាន​ចោទ​ពី​ករណី​ជំពាក់​បំណុល​គេ​រុំ​កោះ​រើ​ខ្លួន​លែង​រួច​ ។ នាង​ក្អយ​ ក៏​ត្រូវ​គេ​គិត​ថា ប្រហែល​ជា​ក្លាយ​ជា​រំដួល​ដូរ​ដី​ទៅហើយ​ ព្រោះ​បំណុល​វ័ន​ក​ដោះ​មិន​ចេញ​ រីឯ​អា​ជីព​សិល្បៈ​របស់​នាង​ក៏​អាច​ថា​បិទ​ទំព័រ​ទាំង​ស្រុង​ទៀត​ផង​ ។

ទើប​តែ​នៅ​ក្នុង​ពិធី​ជួប​ជុំ​អតីត​សិស្ស​វិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ​ ដែល​ប្រមូល​ផ្តុំ​ដោយ​ភ្ញៀវ​កិត្តិ​យស​គ្រប់​ឋានៈ​ និង​មាន​សិល្បករ​ល្បី​ៗ​ ចូល​រួម​ ស្រាប់​តែ​គេ​ឃើញ​នាង​ក្អយ​បង្ហាញ​វត្ត​មាន​នៅ​ទី​នោះ​យ៉ាងក្រឡឺម​ទាំង​ក្តី​​សប្បាយ​រីក​រាយ​ ជាមួយ​និង​រូប​សម្រស់​ស្រស់​សោភា​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​សោះ​ ។

នាង​ក្អយ​ ដែល​គ្រង​សម្លៀក​បំពាក់​រូប​ខ្មៅ​មួយ​ឈុត​ និង​ក្រមា​បង់​ក​​ គិត​តែ​សំពះ​រាក់ទាក់​ដាក់​អ្នក​សិល្ប ជាមួយ​ភាព​ស្រស់​ស្អាត​ ពិសេស​គេ​ឃើញ​នាង​បាន​កែ​ខ្ទង់​ច្រមុះ​ ដែល​ជួយ​ឱ្យ​សម្រស់​នាង​លេច​ធ្លោ​មិន​តិច​ទេ​ ។ ដើម្បី​ចង់​ដឹង​ពី​បញ្ហា​ដែល​បាន​កើត​ឡើង​កន្លង​មក​ កោះ​សន្តិ​ភាព​បាន​សុំ​ការ​បកស្រាយ​ដោយ​ផ្ទាល់​ពី​នាង​ ជួន​ ចាន់​រតនា​ ហៅ​ក្អយ​ ហើយ​ត្រូវ​បាន​តារា​កំប្លែង​មាន​ប្រភព​ចេញ​ពីខេត្ត​តាកែវ រូប​នេះប្រាប់​ថា​ ការ​ពិត​នាង​មិន​ដែល​ចង់​ចេញ​មុខ​បក​ស្រាយ​រឿង​រ៉ាវ​នា​ពេល​នេះ​ទេ​ ព្រោះ​តែ​នាង​កំពុង​ដោះស្រាយ​បញ្ហា​របស់​នាង​មិន​ទាន់​ចប់​ចុង​ចប់​ដើម​ដាច់​ស្រលះ​នៅ​ឡើយ​ ។

នាង​បន្ត​ថា តាំង​ពី​មាន​រឿង​ហ្នឹង​មក​ នាង​មិន​ដែល​គិត​ថា​រត់​ចោល​​ស្រុកឡើយ​ ពោល​គឺ​នៅ​តែ​គិត​ថានឹង​​ចូល​មក​ដោះស្រាយ​ឱ្យ​ម្ចាស់​បំណុល​ឱ្យ​ទាល់​តែ​អស់​ ​៕