ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមនិស្សិត​នៃសាកលវិទ្យា​ល័យអន្តរជាតិ​ IU ផ្ទុះបាតុកម្ម​កាន់តែធំ​

13 ឆ្នាំ មុន

ក្រុមនិស្សិតនៃ​សាកលវិទ្យាល័យ​អន្តរជាតិជាច្រើនរយ​នាក់ នៅពេលនេះ​កំពុងធ្វើបាតុកម្មកាន់តែ​មានទ្រុងទ្រាយធំ​ឡើងៗ ដោយពួកគេ​បានលើកបដា​ជាច្រើន​​ដោយសុំឲ្យ​សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន និង លោក​ជំទាវសម្តេច​ ជួយអន្តរាគមន៏រក​ដំណោះស្រាយឲ្យ​ពួកគេនោះថែមទៀត ​។

បើតាមអ្នកឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​មកទល់នឹងម៉ោង១០និង៥៥នាទី​ព្រឹកថ្ងៃទី២៦ ឧសភា ២០១៣នេះ ​ក្រុមនិស្សិតទំាងនោះ​បាន​ប្រមូល​ផ្តុំ​គ្នានៅតាមបណ្តោយ​ផ្លូវលេខ ១៩៨៦ ​ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ​ខណ្ឌសែនសុខ​ ប៉ុន្តែពុំទាន់មានការកក​ស្ទះចរាចរណ៏នៅឡើយ​នោះទេ ។

គួរបញ្ជាក់ថា ​នេះជាលើកទី២ហើយ ​បន្ទាប់ពីកាលពីចុងសបា្តហ៏មុន​ ក្រុមនិស្សិតនៃ​សាកលវិទ្យាល័យអន្តរជាតិ ​IU បានធ្វើបាតុកម្មដើម្បីទាមទារ​ឲ្យសាកលវិទ្យាល័យ​កំណត់​​ពេលប្រឡងឲ្យបានច្បាស់លាស់ និ​ងមិនត្រូវយកលុយពេល​ប្រឡងចេញដូចខាង​សាកលវិទ្យាល័យ​ធ្លាប់បានសន្យា។ មកទល់នឹងថ្ងៃនេះ ​ប្រមាណ១សបា្តហ៏​ហើយនៅតែមិន​ទាន់មានដំណោះស្រាយ ​៕