រាជធានីភ្នំពេញ ៖ បុរសម្នាក់ធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា នៅវេលាម៉ោង ៩ និង ៥០នាទី ព្រឹកថ្ងៃទី២៦ ឧសភា ២០១៣ ត្រូវបានប៉ូលិសយាមគោលដៅទី៣ ការពារស្ពានជ្រោយចង្វា ចេញទូកទៅជួយសង្រ្គោះទាន់ពេលវេលា និងនាំទៅស្នាក់ការអង្គភាព ។
បុរសប៉ងលោតទឹកសម្លាប់ខ្លួននេះ មានឈ្មោះ សុខ ចន្ថា អាយុ ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ៩៨ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានជិះកង់ពីផ្ទះយកមកផ្ញើនៅមុខព្រះបរមរាជវាំង រួចដើរមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា មូលហេតុសង្ស័យមានជំងឺសរសៃប្រសាទ ។
នៅក្នុងហេតុកាណ៍នេះ បានបង្កឱ្យមានការកកស្ទះចរាចរណ៍ ខណៈដែលប្រជាពលរដ្ឋធ្វើដំណើរលើស្ពានបានឈប់មើល ៕
ចែករំលែកព័តមាននេះ