រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសាររថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ស្ករ មួយគ្រឿងបានបើកទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងបះជើង បន្ទាប់មកអ្នកបើកបរស្លន់ក៏បើកទៅបុករ៉ឺម៉កម៉ូតូដឹកបន្លែមួយគ្រឿងទៀត ហើយជ្រុលទៅបុករថយន្ត CRV ពណ៌ទឹកប្រាក់ ដែលគេចតនៅមុខផ្ទះ និងរថយន្តម៉ាកហាយឡែនឌ័រ រួចបន្តទៅបុកម៉ូតូសង់កូរ៉េមួយគ្រឿង បណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី២៦ ឧសភា ២០១៣ នៅមុខផ្ទះលេខ៦៦ តាមផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ ក្រោយពេលកើតហេតុ រថយន្តបង្ក និងអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ… តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកបររថយន្តបង្កហេតុជាមន្ត្រីបម្រើការនៅវិមានព្រឹទ្ធាសភា។
ជនរងគ្រោះឈ្មោះគង់ សារឹម អាយុ៦៥ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជិះម៉ូតូម៉ាកសង់កូរ៉េ ដឹកប្រពន្ធ និងចៅម្នាក់ ៕



ចែករំលែកព័តមាននេះ