ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ CPP ស្រុក​បវេល​ប្រកាសបញ្ចូលទទួល​ស្គាល់​សមាជិក​ថ្មី​​ជាង​៣២០​រូប​នៅ​ព្រឹក​នេះ​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ សមា​ជិក​ថ្មី​ចំនួន​៣២៤​រូប​​ត្រូវ​បាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រកាស​ទទួល​ស្គាល់​​ជា​​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ឧសភា ២០១៣​នេះ ដែល​រៀប​ចំ​​ធ្វើ​ឡើង​នៅស្នាក់​ការ​បក្ស​ស្រុក​បវេល​ ក្រោម​អធិបតី​ភាព​លោក​សក់​ សេដ្ឋា ប្រធាន​ក្រុម​ការ​ងារ​ និង​លោក​លី វណ្ណ​ហុង អនុ​ប្រធាន​​ក្រុម​ការ​ងារ​ចុះ​ជួយ​បក្ស​ប្រជា​ជន​ស្រុក​បវេល រួម​ជាមួយ​ប្រធាន​បក្ស​ស្រុក ឃុំ និង​សមា​ជិក​បក្ស​ប្រមាណ​ជីត​៤០០​រូប​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​​ ។

តាម​របាយ​ការណ៍​បក្ស​បាន​ឱ្យ​ដឹង​ថា សមា​ជិក​ថ្មី​ចំនួន​៣២៤​រូប​នេះ គឺ​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូ​វការ​នៅ​ព្រឹក​នេះ​ ខណៈ​សមា​ជិក​ថ្មីមួយ​ចំនួន​ទៀត​នឹង​ត្រៀម​ប្រកាស​បញ្ចូល​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាង​មុខ​ ។ សមា​ជិក​ទាំង​អស់​ដែល​ទើប​ប្រកាស​បញ្ចូល​ថ្មី​នេះ​ពួក​គេ​សុទ្ធ​តែ​បាន​បង្ហាញ​ពី​គោល​ជំហរ​​ច្បាស់​លាស់​ក្នុង​ការ​គោរព​ ​និង​ដើរ​តាម​គោល​នយោ​បាយ​​ដ៏​ត្រឹម​ត្រូវ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ៕