ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ដែល​គេ​ប្លុង​ចោល​នៅ​ខេត្ត​កំពង់ឆ្នាំង​ កាល​ពី​ថ្ងៃ​មុន​ គឺ​ជាមន្រ្តី​​ហិ​រញ្ញ​វត្ថុ​យោ​ធា​ស្រុក​មេ​មត់​ សង្ស័យ​សម្លាប់​ប្លន់​យក​លុយ​ជាង ១​ម៉ឺន​ដុ​ល្លារ​ (មាន​វីដេអូឃ្លីប)​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ សាក​សព​បុរស​ម្នាក់​ដែល​ត្រូវ​ជន​ពុំស្គាល់​មុខ​សម្លាប់​ ហើយ​យក​ទៅ​ប្លុង​ចោល​នោះ​ ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​អះ​អាង​ថា​ ពិត​ជា​សមាជិក​គ្រួសារ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​កន្លះ​ខែ​មុន​ ។

សូម​រំ​ឮក​ថា​ កាល​ពី​ថ្ងៃទី​១៧​ ឧសភា​ ២០១៣​ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ដោយ​សារ​តែ​ប្រជាពល​រដ្ឋ​អ្នក​បោច​វល្លិ៍​ បាន​ប្រទះ​ឃើញ​សាក​សព​បុរស​ម្នាក់​ហើម​រលួយ​ ដែល​គេ​យក​ទៅប្លុង​ចោល​នៅ​ចម្ងាយ​ប្រមាណ​ ៣០​ម៉ែត្រ​ ពី​ថ្នល់​ជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​អំពិល​ ឃុំ​ប្រស្និប​ ស្រុល​រលាប្អៀរ​ ។ ក្រោយ​ប្រទះ​ឃើញ​សមត្ថ​កិច្ច​បាន​ត្រួត​ពិនិត្យ​ និង​​វាយ​តម្លៃ​ជំហាន​ដំបូង​ថា​ ជា​សាក​សព​ត្រូវគេ​សម្លាប់​ ហើយ​យក​មក​ប្លុង​ចោល​ ដោយ​សព​នេះ មិន​មែន​ជា​អ្នក​ជិត​ៗ​នេះទេ​ គឺ​មក​ពី​ឆ្ងាយ​ ។

​កាល​ពី​ថ្ងៃទី ២៥​ ឧសភា​ ២០១៣ តាម​បុរស​ឈ្មោះ​ ហ៊ាន​ សុផាត​ អាយុ​ ៣០​ឆ្នាំ និង​ស្រ្តី​ឈ្មោះ​ ហ៊ាន​ សុភាព​ អាយុ​ ៣៣​ឆ្នាំ ដែល​ជា​កូន​បង្កើត​ បាន​ឱ្យ​ដឹង​ថា​ សព​ឳ​ពុក​ខ្លួន​មាន​ឈ្មោះ​ សុក​ ផន​ អាយុ​ ៥៩​ឆ្នាំ​ ជា​យោ​ធា​ ​និង​ជា​មន្រ្តី​ហិរញ្ញ​វត្ថុ​ក្នុង​អង្គ​ភាព​កង​ប្រតិ​បត្តិ​ការ​សឹក​រង​ស្រុក​មេមត់​ មាន​ប្រពន្ធ​ និង​កូន​ ៣នាក់​ ។

ប្រភព​បន្ត​ថា ជារៀង​រាល់​ខែ​គាត់​តែង​តែ​ទៅ​បើក​លុយ​ពី​មន្ទីរ​ហិរញ្ញ​វត្ថុ​ខេត្ត​ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ១​ម៉ឺន​ដុល្លារ​ ដើម្បីយក​ទៅ​បើក​បន្ត​ឱ្យ​មន្រ្តី​យោធា​នៅ​កង​ប្រតិ​បត្តិ​ការ​សឹក​រង​ស្រុក​មេមត់ ។ នៅ​វេលា​ម៉ោង​ ៩ ព្រឹក​ថ្ងៃទី​១០​​ ឧសភា​ គាត់​បាន​ចេញពី​ផ្ទះ​នៅ​ភូមិ​បឹង​បាសាក់​ ទៅ​ខេត្ត​កំពង់​ចាម​ ដើម្បី​បើក​ប្រាក់​ ហើយ​ក៏បាត់​ខ្លួន​រហូត​ ដល់​ពេល​ក្រុម​គ្រួសារ​បាន​អាន​កាសែត​កោះសន្តិ​ភាព​ ហើយ​មាន​ការ​សង្ស័យ​ក៏​បាន​មក​ពិនិត្យ​សព​ ទើប​ស្គាល់​ច្បាស់​ថា​ជា​ឳពុក​របស់​ខ្លួន​មែន​ ។

សព​ជន​រង​គ្រោះ​ខាង​លើ​ ត្រូវ​បាន​ក្រុម​គ្រួសារ​បូជា​នៅ​នឹង​កន្លែង ដើម្បី​យក​ធាតុ​​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​នៅ​លំនៅ​ឋាន​ឯ​ខេត្ត​កំពង់​ចាម​ ៕