ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមាន​ផ្ទៃ​ពោះ​​​ម្នាក់ឈឺ​ពោះ​ឆ្លង​ទន្លេ​នៅមុខ​សំយ៉ាប​ផ្ទះ​គេបង្ក​ការ​ភ្ញាក់​ផ្អើល

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​​មាន​ផ្ទៃ​ពោះ​ម្នាក់​​​បាន​ឈឺពោះ​ឆ្លង​ទន្លេ​​នៅ​មុខ​សំយ៉ាប​ផ្ទះគេប​ង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលដល់​ប្រជា​ពល​រដ្ឋ​ដែល​នៅ​ជិត​​នោះ​ជួយ​អន្តរា​គមន៍​ហៅ​រថ​យន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ភ្លាមៗ​ ​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦ ឧសភា ២០១៣ នេះ នៅ​ប្លុក​ក្រសាំង​ផ្អែម ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ស្ត្រី​រូប​នោះ​ឈ្មោះ​ថន តី អាយុ​៣៤​ឆ្នាំ ​ជា​កសិករ មាន​ទី​លំនៅភូមិ​ស្វាយ​ឆ្អេះ​ ឃុំ​ស្វាយ​ឆ្អេះ​ ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំបង​ និងមាន​ប្តី​ឈ្មោះ​ជា ផល អាយុ​២៨​ឆ្នាំ ។

ស្ត្រីរង​គ្រោះ​បាន​ឱ្យ​ដឹង​ថា​ នាងបាន​លែង​លះ​គ្នាអស់រយៈពេល៦ខែ​ហើយ គឺ​តាំង​ពីនាងមាន​ផ្ទៃ​ពោះ​បាន​៣​ខែ​​ម្ល៉េះដោយ​សារ​​ឪពុក​ម្តាយ​ខាង​ប្តី​របស់​នាង​បំបែក​ ហើយ​ថ្មីៗ​នេះ​ដោយ​សារ​បញ្ហា​ជី​វភាព​ នាង​បាន​ចាក​ចេញ​ពី​ស្រុក​កំណើតបំណង​ដើរ​រក​ការ​ងារ​ធ្វើ​ដោយ​គ្មាន​គោល​ដៅ​ និង​ដេក​តាម​សំយ៉ាប​ផ្ទះ​គេ​ ។ លុះដល់​វេលា​​ម៉ោង​​៦ និង​៣០​នាទី​ព្រឹក​នេះ​ក៏​បែក​ទឹក​ភ្លោះ​​ឈឺ​ពោះ​ឆ្លង​ទន្លេ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​ត្រូវ​ប្រជា​ពល​រដ្ឋ​នៅ​ជិត​នោះ​ជួយ​អន្តរា​គន៍​ហៅរថ​យន្ត​​​​សង្គ្រោះ​​៧១១ នៃ​មន្ទីរ​ពេទ្យ​​កង​ពល​តូច​លេខ​៧០​​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​​ពោធិ៍ចិន​តុងដើម្បី​សង្គ្រោះ​​ តែ​ដោយ​សារ​សម្ពា​ធ​ឈាម​របស់​នាង​ឡើង​ខ្ពស់​ពេក​ ខាង​មន្ទីរ​ពេទ្យ​បង្អែក​ក៏​បញ្ជូន​បន្ត​​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជប៉ុន​​៕