ខេត្តព្រៃវែង៖នៅក្នុងបរិវេណវត្តសន្សំកុសល ស្ថិតក្នុងឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ មានបើកបវេសនកាលសាលាពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំ២០១៣ ២០១៤ ដែលប្រព្រឹត្តទៅនាវេលាម៉ោង៨ ព្រឹកថ្ងៃទី២៦ ឧសភា ២០១៣។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក សុខ ឥសាន តំណាងរាស្រ្តមណ្ឌលព្រៃវែង និងមន្ត្រីរាជការ អាជ្ញាធរ សមណសិស្សចំនួន១២៥អង្គ ចូលរួមផងដែរ។នៅក្នុងនោះមានសមណសិស្សថ្នាក់ទី១ ចំនួន ៥៣អង្គ ថ្នាក់ទី២មាន ចំនួន៤២អង្គ និងថ្នាក់ទី៣ចំនួន៣០អង្គ ដែលនិមន្តមកពីវត្តចំនួន៣២ ក្នុងស្រុកពាមរក៍៕


ចែករំលែកព័តមាននេះ