ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បុក​រថយន្ត RENROVER បណ្តាល​ឲ្យ​ខ្ទាត​ទៅបុក​រថយន្ត​ដែល​ចត​ស្ងៀម​នៅ​កា​រ៉ា​ស់​ឡាន​បន្តកន្ទុយ​គ្នា​ជិត​១០​គ្រឿង​ទៀត​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ រថយន្ត​ពីរ​គ្រឿង​មួយគ្រឿង​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច និង​មួយគ្រឿង​ទៀត​ម៉ាក RENROVER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-0555 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​បើក​បុក​គ្នា​ពេញទំហឹង នៅ​ចំណុច​ផ្លូវ​១៨២ កែង​ផ្លូវ​២២៣ ស្ថិតក្នុង​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​២​នឹង​០០​នាទី​ទាបភ្លឺ ឈានចូល​ថ្ងៃទី​២៦ ឧសភា ២០១៣ បណ្តាល​ឲ្យ​រថយន្ត RENROVER ជ្រុល​ទៅបុក​រថយន្ត​ដែល​ចត​នៅ​ស្ងៀម​នៅក្នុង​កា​រាស់​ឡាន នៅក្បែរ​កន្លែងកើតហេតុ​នោះ​បន្តកន្ទុយ​គ្នា​រង​ការខូចខាត​អស់​១០​គ្រឿង​។ ​ ​

ក្រោយ​កើតហេតុ អ្នកបើកប​រថយន្ត​បង្កហេតុ​ទាំងពីរ​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ​