ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ បើក​បុក​រថយន្ត​កូរ៉ូឡា​ខ្ទេច​មួយ​ចំហៀង​រួច​បើក​រត់​គេចខ្លួនបាត់​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ រថយន្ត​ពីរ​គ្រឿង​បើក​បុក​គ្នា មួយគ្រឿង​ម៉ាក​កូរ៉េ​១​តោន​កន្លះ ពណ៌​ស បើកបរ​តាម​បណ្តោយ​ផ្លូវ​១៥៥ ក្នុង​ទៅ​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​ផ្លូវកែង​លេខ​៤៤៦ ក៏បាន​ជ្រុល​បុក​រថយន្ត​កូរ៉ូឡា ពណ៌​ស​មួយគ្រឿង ដែល​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​កូរ៉ូឡា​រង​ការខូចខាត​មួយ​ចំហៀង ចំណែក​រថយន្ត​កូរ៉េ​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២​នឹង​០០​នាទី​ទាបភ្លឺឈានចូល ថ្ងៃទី​២៦ ឧសភា ២០១៣ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។ ​ ​

ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​កូរ៉ូឡា យក​រថយន្ត​ទៅ​ជួសជុល​ខ្លួនឯង​៕ ​