ក្រុងប៉ោយប៉ែត៖បុរសម្នាក់បានស្លាប់នៅនិងកន្លែងដោយឧប្បតិហេតុគ្រោះថ្នាក់ជិះម៉ូតូស្កូបពីបុករទេះចតចោលលើដងផ្លូវជាតិលេខ៥ ក្នុងភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១១យប់ថ្ងៃ ទី២៥ ឧសភា ឆ្នាំ២០១៣ ។ ជនរងគ្រោះឈ្មោះអ៊ុត ពុទ្ធាអាយុ១៨ឆ្នាំ ស្នាក់នៅភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពេលនេះសមត្ថកិច្ចកំពុងធ្វើការវាស់វែងនិងទំនាក់ទំនងរកសាច់ញាតិសព។ដោយមុត សារុន




ចែករំលែកព័តមាននេះ