ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទិញ​នំប៉័ង ជ្រុល​ចង្កូត​បុក​គល់ស្ពាន​មុនី​វង្ស​រងរបួស​ស្រាល

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​រងរបួស​ស្រាល ក្នុងខណៈ​ពេលដែល​រូបគេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គ្រឿង​ម៉ាក​សង់​០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1C-9536 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ស្ពាន​មុនី​វង្ស ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បំណង​ឆ្ពោះទៅ​ទិញ​នំប៉័ង តែ​ក៏​ជ្រុល​ចង្កូត​បុក​គល់ស្ពាន​ព្រះមុនីវង្ស បណ្តាល​ឲ្យ​រងរបួស​ស្រាល ចំណែក​ម៉ូតូ​រង​ការខូចខាត​គួរសម​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​២០​នាទី​យប់ ថ្ងៃទី​២៥ ឧសភា ២០១៣ នៅ​ចំណុច​ស្ពាន​មុនី​វង្ស សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ​៕ ​