រាជធានីភ្នំពេញ៖ ម៉ូតូវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1A-0276 បើកបរដោយបុរសម្នាក់ ជិះបញ្ច្រាសផ្លូវ ខណៈបម្រុងឆ្លងផ្លូវតែត្រូវម៉ូតូមួយគ្រឿងទៀតម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Y-2547 ជិះដោយប្តីប្រពន្ធ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏បានបុកគ្នា បណ្តាលឲ្យរងរបួសភាគីទាំងសងខាងសរុប៣នាក់ តែពុំបណ្តាលឲ្យមាននរណាគ្រោះថ្នាក់ដល់អាយុជីវិត ឬធ្ងន់ធ្ងរអ្វីឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០នឹង៣០នាទីយប់ ថ្ងៃទី២៥ ឧសភា ២០១៣។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយសារមិនចង់មានរឿងវែងឆ្ងាយ៕



ចែករំលែកព័តមាននេះ