ខេត្តតាកែវ៖ ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ម្នាក់ឈ្មោះ ទុន ឧត្តម ហៅហេង ត្រូវបានគេស្គាល់ថាជាមន្ត្រីប៉ូលិសស័ក្ក១ បានផ្ទុះអាវុធចំនួន២គ្រាប់ ដោយសារខឹងស្រីស្នេហ៍មិនមកអង្គុយជិត ខណៈដែលមន្ត្រីរូបនេះបានជិះរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G-5435 បានចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែងដែលមានយីហោ « សម្រស់ជាយដែន » ស្ថិតនៅភូមិផ្សារ ឃុំភ្នំឌិន ស្រុកគិរីវង្ស កាលពីវេលាម៉ោង១៩នឹង៤៨នាទីយប់ ថ្ងៃទី២៥ ឧសភា ២០១៣។
ប្រភពព័ត៌មានជាជំហានដំបូងបានឲ្យដឹងថា មន្ត្រីរូបនេះ ក្រោយពីបានប្រព្រឹត្តិសកម្មភាពបាញ់បោះស៊េរី បង្កឲ្យមានភាពភ្ញាក់ផ្អើលហើយនោះ រូបគេក៏បានបើករថយន្តរត់គេចខ្លួន ក្រោយពេលកើតហេតុភ្លាមៗ៕
ចែករំលែកព័តមាននេះ