រាជធានីភ្នំពេញ៖ នារីម្នាក់ឈ្មោះ ម៉េង ស្រីពេជ្រ អាយុ១៩ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានជិះម៉ូតូមួយគ្រឿងម៉ាក ស្កូបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1BD-6168 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ត្រូវក្រុមចោរ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ អត់ចាំស្លាកលេខ មកធ្វើសកម្មភាពឆក់កាបូបលុយពីនាងសរុបជាទឹកប្រាក់អស់ជាង១០០០ដុល្លារ គិតទាំងគ្រឿងអលង្កា ទូរស័ព្ទដៃ និងលុយមួយចំនួនទៀតដែលមាននៅក្នុងកាបបូនោះ ទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៣០នាទីយប់ ថ្ងៃទី២៥ ឧសភា ២០១៣។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទឹកល្អក់៣ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ច ៕


ចែករំលែកព័តមាននេះ