រាជធានីភ្នំពេញ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុនសហការគ្នាជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចាប់ខ្លួនកាលពីវេលាម៉ោង6និង30នាទី ថ្ងៃទី25 ឧសភា 2013 នៅចំណុចផ្ទះលេខ528 ផ្លូវលេខ271 ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បន្ទាប់ពីរូបគេបានដើរបុកម៉ូតូម៉ាកស្កូបពី ពណ៌ស របស់នារីម្នាក់ ដែលកំពុងជិះបណ្តាលឲ្យដួល ហើយធ្វើសកម្មភាពប្រវាយប្រតប់យកសោរម៉ូតូពីម្ចាស់ម៉ូតូថែមទៀត ទើបម្ចាស់ម៉ូតូប្ដឹងប៉ូលិសចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ