ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការងា​រ​ទី​ប្រឹក្សាសម្តេច​ជា​ ស៊ី​ម ​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​វៀត​ណាម​​ចុះព្យាបាល​ជំ​ងឺជូន​ប្រជា​ពល​រដ្ឋ​នៅ​សង្កាត់​បាក់​ខែង​​

13 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ​៖ ​ប្រជា​ពល​រដ្ឋ​ក្មេ​ង​ចាស់​ប្រុស​ ស្រី​ ប្រ​មាណ៥០០នាក់​នៅ​ក្នុង​សង្កាត់​បាក់​ខែង​ ខណ្ឌ​ប្ញ​ស្សី​កែវ​ បាន​ទទួល​កា​រ​ព្យាបាល​ជំ​ងឺ​ពីក្រុម​គ្រូ​ពេទ្យ​វៀត​ណាម ​តាម​រយៈ​​ក្រុម​ការងា​រ​ទី​ប្រឹក្សា​សម្តេច​ជាស៊ីម ​ដោយ​ឥត​គិត​ថ្លៃ​ កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១៣ ​។ 

​លោក​សោម ទ្រី ​ក្រុមការងារ​​ទី​ប្រឹក្សា​សម្តេចជា​ ស៊ីម​ ​ចុះ​ពង្រឹង​សង្កាត់​បាក់​ខែង​មានប្រសាសន៍ថា ដោយ​មើល​ឃើញ​ប្រជាពល​រដ្ឋ​កំពុង​ត្រូវការ​គ្រូ​ពេទ្យ​ដើ​ម្បី​ព្យា​បាល​ជំងឺ​ ទើប​សម្តេចអគ្គ​មហា​ធម្ម​ពោ​ធិសាល​ជា ស៊ីម បាន​​អញ្ជើញ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​វៀតណាម​ មកជួយ​ព្យាបាលជំងឺ​​ជូន​បង​ប្អូន​ប្រជាពល​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ ក៏ដូចជាការ​ឆ្លើយ​តប​ទៅ​នឹង​​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។