ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគី តិច រៀបចំ​ពិធីសំណេះសំណាល​ជាមួយ​​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ភូមិ​ជំពុះ​ក្អែក

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកគី តិច មេធាវី​រាជរាជរដ្ឋាភិបាល​កម្ពុជានៅ​រសៀល​ថ្ងៃទី​២៥ ឧសភា នេះ បាន​រៀបចំពិធី​សំណេះសំណាល​​ជាមួយស​មាជិក​គណបក្ស​​ប្រជាជនកម្ពុជាចំណុះសាខា​គណបក្ស​ភូមិជំពុះ​ក្អែក​ ដែល​មាន​ប្រជាពលរដ្ឋ​ចូល​រួម​ជិត​២០០០នាក់ ស្ថិត​ក្នុង​​​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​មានជ័យ ​។

នៅក្នុង​ពិធី​នោះ​ លោកក៏​បាន​ណែនាំ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ស្គាល់​លេខ​រៀង​គណបក្ស​ប្រជាជនកម្ពុជា គឺលេខ​រៀង​ទី​៤ មាន​រូប​ទេព្តា​បាចផ្កា ។ ​លោក​គី តិច ក៏​បាន​ចោទសួរ​ប្រជាពលរដ្ឋ​ថា ហេតុ​អ្វី​បាន​ជា​យើង​នាំគ្នា​ស្រឡាញ់គណបក្ស​ប្រជាជនកម្ពុជា? ខណៈ​នោះ​​មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​បាន​ឆ្លើយថា​ មកពី​គណបក្ស​ប្រជាជនកម្ពុជា​ជួយស​ង្គ្រោះ​អាយុ​ជីវិត​ចេញពី​របប​ប៉ុល ពត, កសាង​ប្រទេស​ជាតិ​ឱ្យ​បានរីកចម្រើន​ដូចជា​ផ្លូវ​, ស្ពាន, ថ្នល់​, មន្ទីរពេទ្យ​ជាដើម និង​ស្មោះ​ត្រង់​ ហ៊ាននិយាយ​ គឺហ៊ានធ្វើ ៕​