ខេត្តកំពង់ចាម៖ រថយន្តឡង់គ្រីស័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខ២N 1349 ដែលគេអះអាងថាបើកបរក្នុងល្បឿនលឿន ហើយបែកកង់មុខខាងស្តាំបានរេចង្កូតមកខាងស្តាំដៃបុករះដើមស្វាយបាក់អស់៣ដើម រួចបន្តបុកផ្ទះប្រជាពលរដ្ឋរងការខូចខាត តែសំណាងមិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឫស្លាប់បាត់បង់ជីវិត គ្រាន់តែរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២៥ ឧសភា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិអណ្តូងចម្រោះ ឃុំអម្ពិល ស្រុកកំពង់សៀម ៕ ក្រោយពេលកើតហេតុអ្នកបើករថយន្តដាក់មេប្រូចបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។


ចែករំលែកព័តមាននេះ