ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម Tri Asia ណាត់​ប្រកួត​ជាមួយ​ក្រុម Ratanakea នឹងចាប់ផ្តើម​ហើយនៅសៀលនេះ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ណាត់ជួប​ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្តភាព​រវាង​ក្រុម​បាត់​ទាត់ Tri Asia Phnom Penh FC ជាមួយ​ក្រុម​បាត់​ទាត់​ Ratanakea FC ខេត្តពោធិ៍​សាត់នឹង​ចាប់ផ្តើម​ហើយនារសៀល​ម៉ោង​៣ និង​៣០​នាទី​នេះ នៅ​ទី​លានបាល់​ទាត់​ស្តាតចាស់​​រាជ​ធានីភ្នំពេញ ដោយ​មាន​អញ្ជើញ​ចូល​រួម​ពី​លោក​ខាស៊ូម៊ី អូហ៊ីហ្គាស៊ី ប្រធាន​បាល់ទាត់​អាជីពជប៉ុន សហការី និង​ប្រជាពល​រដ្ឋ​ជា​ច្រើន​​នាក់បាន​ចូល​ទស្សនា​ផងដែរ ។

គួរ​បញ្ជាក់ថា នេះ​ជា​​ការ​ប្រកួត​លក្ខណៈមិត្តភាព​លើកទី៤​ហើយ​ ដើម្បី​​រឹត​ចំណង​សាមគ្គី​ភាព​ មិត្តភាព​ និង​ជា​ការ​លើក​ស្ទូយ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា ហើយនៅក្នុង​នោះ​ក៏​មាន​​ការ​ច្រៀង​ និង​សម្តែង​របស់​កញ្ញា​ពេជ្រ សោភា និង​មាន​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​​ដល់​អ្នក​ទស្សនា​ផងដែរ ។