ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់​បាន​ចោរ​ឆក់​សកម្ម​២នាក់​នៅ​សង្កាត់​បឹង​កេង​កង​ទី១ (មានវីដេអូឃ្លីប)

13 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ៖ ជន​សង្ស័យ​ចោរ​ឆក់​ដ៏​សកម្ម​២នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេង​កង​ទី​១​ចាប់​បាន​ កាលពី​វេលាម៉ោង​២និង​៣០នាទី​រសៀលថ្ងៃទី​២៥ ឧសភា ២០១៣​ ខណៈពួក​​គេ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូបអ្នក​ដំ​ណើ​រ​​នៅ​តាម​ផ្លូវ ហើយ​បន្ទាប់​ពី​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​២នាក់​ត្រូវបាន​សមត្ថ​កិច្ច​​នាំ​យក​ទៅ​អធិការ​ដ្ឋាន​ខណ្ឌចំការ​មនដើ​ម្បី​សាកសួរ​ផង​ដែរ ​។

គួ​រ​​បញ្ជាក់​ថា​ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ ​​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេង​កង​ទី​១​ដឹក​នាំ​ដោយ​លោក​គល់ សុផាត ចុះ​បង្គ្រាប​ចោ​រ​ឆក់​ជាក់​ស្តែង​៤នាក់​បានជា​បន្ត​បន្ទាប់ ។​