ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ហាង​ម៉ាស្សា​យី​ហោ​អាយ​ស៍​ស្ប៉ា​​​ជាង​១០០នាក់​ ប្តឹងតំណាង​ថៅកែ​​ហាង​ជនជាតិ​កូ​រ៉េ

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប​៖ បុគ្គលិក​ហាង​ម៉ាស្សា​យី​ហោ​អាយ​ស៍​ស្ប៉ា​​​ សូណា​និង​ភោជនីយ​ដ្ឋាន​របស់​ជន​ជាតិ​កូរ៉េ​ ជាង​១០០នាក់​បាន​នាំគ្នា​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ការិយា​ល័យ​ព្រហ្ម​ទ​ណ្ឌកម្រិត​ស្រាល​នគរបាល​​ខេត្ត កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៥ ឧសភា​ ​បន្ទាប់​ពី​តំ​ណាង​ថៅ​កែ​ជន​ជាតិកូរ៉េ​យក​ស្បែក​ជើង​​ដេញ​​វាយ​បុគ្គ​លិក​​ធ្វើ​ឲ្យមានកា​រ​ភ្ញាក់​ផ្អើល​ពេញហាង​នៅ​វេលាម៉ោង​៧និង​៣០នាទី​យប់​ថ្ងៃទី​២៤ ឧសភា ខណៈហៅ​ទៅ​យក​លុយ​ធិប ដែល​ហាង​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​​​ផ្លូវជាតិ​លេខ​៦ ​ភូមិ​ក្រួស​​សង្កាត់​​ស្វាយ​ដង្គុំ ​ក្រុង​សៀមរាប ។​​​ ​​