រាជធានីភ្នំពេញ ៖ លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន រួមដំណើរដោយលោកហ៊ុយ សារុន អភិបាលរងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ បាននាំយកអំណោយ និងថវិកាមួយចំនួនដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់សមាគមសំនៀងជនពិការ ស្ថិតនៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
អំណោយដែលត្រូវនាំយកមកចែកជូនសមាគមសំនៀងជនពិការមានម៉ាស៊ីនភ្លើង១គ្រឿង ធុងបាស់៤គ្រាប់ អំភ្លី១គ្រឿង គ្រែម៉ាស្សា៣គ្រឿង អង្ករ៥០០គីឡូក្រាម ទឹកត្រី២៧យួរ ទឹកស៊ីអ៊ីវ១០យួរ ឆៃប៉ូវ២០គីឡូក្រាម សៀង១០ប៊ីដុង ត្រីខ២ប្រអប់ និងថវិកា១លានរៀល ដោយបានចែកជូនបុគ្គលិក និងជនពិការ៣១នាក់ ម្នាក់ទទួលបាន៥ម៉ឺនរៀល ៕




ចែករំលែកព័តមាននេះ