ខេត្តកណ្តាល៖ គណៈពង្រឹងមូលដ្ឋានឃុំសំបួរមាស ស្រុកមុខកំពូល ដឹកនាំដោយលោកគ្រី ទូច ប្រធានគណៈពង្រឹងមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន៩៩៣នាក់មកពីភូមិ២គឺ ភូមិអម្ពិលទឹកនិងភូមិជ្រែមួយរយ កាលពីវេលាព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ នៅវត្តព្រះធម៌ត្រៃភព ហៅវត្តអម្ពិលទឹក ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ។
ចូលរួមនាឱកាសនោះមានលោកសំ ព្រហ្មនា អនុប្រធានគណៈពង្រឹងមូលដ្ឋានទី១ស្រុកមុខកំពូល លោកឧកញ៉ា ផែ ហុកឈួន លោកឧកញ៉ាថុង អ៊ុយប៉ាង លោកនៅ សុខសម្បត្តិ លោកជា សារិទ្ធ លោកសៀន សុខា លោកខៃ សាខាវ ព្រមទាំងអស់លោក លោកស្រី ដែលជាក្រុមការងារចុះជួយស្រុកនិងឃុំជាច្រើននាក់ទៀត ។








ចែករំលែកព័តមាននេះ