ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​​លួច​ទូរស័ព្ទ​​ត្រូវម្ចាស់​​​គេទាន់​​ចាប់​បានទាំងព្រឹក​នៅក្រុង​ប៉ោយ​ប៉ែត

13 ឆ្នាំ មុន

ក្រុងប៉ោយ​ប៉ែត ៖ ជនសង្ស័យ​ម្នាក់ដែល​ជាប់ចោទ​លួច​ទូរស័ព្ទ​គេបម្រុងរត់​គេច​ខ្លួន តែត្រូវម្ចាស់​ដឹងទាន់ និងប្រជាពលរដ្ឋ​ដេញ​ចាប់​បាន​​បង្ក​ឱ្យភ្ញាក់​ផ្អើល​នៅ​វេលាម៉ោង​៧ព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១៣ ស្ថិត​ក្នុងភូមិ​ក្បាល​ស្ពាន២ សង្កាត់​ប៉ោយប៉ែត ក្រោយ​ប៉ោយ​ប៉ែត ​។

ជន​សង្ស័យ​ពុំទាន់​​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយទេ បើតាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យ​ដឹងថា មុនពេល​ដេញ​ចាប់​បាន​នោះ​ ជនសង្ស័យ​រូបនេះបានធ្វើសកម្មភាព​លួចទូរស័ព្ទ​របស់គ្រួសារ​មួយនៅក្បែរ​កន្លែង​កើតហេតុ ដោយបម្រុង​រត់ទៅ​ទិ​សខាងលិច ខណៈពេលព្យា​យាម​រត់​គេចនោះ ក៏ត្រូវ​ម្ចាស់​តាមប្រមាញ់ ហើយក៏ស្រែក​ឆោឡោដឹងដល់ប្រពលរដ្ឋ និងសមត្ថកិច្ច​ក៏ធ្វើការ​ព័ទ្ធ​ចាប់​តែម្តង  ៕