ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរ​ឆក់​កាបូប​ជន​បរទេស​២នាក់​ត្រូវសមត្ថកិច្ច​ព័ទ្ធចាប់បាន​

13 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ ជន​សង្ស័យ​ចោរ​​​ឆក់​២នាក់​ត្រូវបាន​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់​ខ្លួន​ ខណៈពួក​គេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជន​បរទេសបាន​សម្រេច​​នៅ​មុខ​អាកា​ស​យាន​ដ្ឋាន​អន្ត​រជាតិ​ភ្នំ​ពេញ​ កាលពី​វេលា​ម៉ោង៩និង​១០នាទី​ព្រឹក​ថ្ងៃទី​​២៥​ ឧសភា​ ២០១៣​ ស្ថិតក្នុង​ភូមិ​ក្បាល​ដំរី ​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​​សែនជ័យ​ហើយ​​​ព្យា​យាម​រត់​គេច​ខ្លួន​ទៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ។

បន្ទាប់​ពីឃើញ​​សមត្ថ​កិច្ច​ដេញ​តាម​ពួក​ក្រុម​ចោរ​បាន​ផ្តួល​ម៉ូ​តូ​ចោល​នៅ​ជិត​សាលា​ក្តី​ខ្មែរ​ក្រហម​ចំ​ណុ​ច​ភូមិ​ព្រៃ​បឹង សង្កាត់​សន្ទោ​ក​ លុះ​បន្តិច​ក្រោយ​មក​ក៏​ត្រូវ​សមត្ថ​កិច្ច​ព័ទ្ធ​ចាប់ខ្លួ​នបាន​ ។ ជនសង្ស័យ​ទាំង​ពី​រនាក់​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ ។​ ​