ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាយ​ប្រ៊ី​ត​កូ​ន​មន្ត្រីប៉េ​អឹម​​បុ​ក​គ្នា​ជា​មួយ​ហ៊ី​ណូ​ដឹក​អង្ករ​របួស​ធ្ងន់​ម្នាក់​ ស្រាល​២នាក់​

13 ឆ្នាំ មុន

ខេត្ត​កំ​ពង់​ចាម​៖ មនុស្ស​ម្នាក់​របួស​ធ្ងន់ ​និង​២នាក់​ទៀត​របួស​ស្រាលត្រូវបាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ជួប​​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថ​យន្ត​ហាយ​ប្រ៊ីត​ ពណ៌​ស្ករ​ ជិះ​គ្នា​៣នាក់​បើក​បុក​គ្នា​ជាមួយ​ហ៊ីណូ​ដឹក​​អង្ក​រ​ពេញ​ទំ​ហឹង​កាល​ពី​វេលា​ម៉ោង​១២និង​១៥នាទី​រំ​លង​អ​ធ្រាត​ឈាន​ចូល​ថ្ងៃទី​២៥ ឧសភា ២០១៣ ​នៅ​ចំ​ណុច​ខាង​កើត​រង្វល់​មូល​នាគ​ព័ន្ធ​ ភូមិ​បឹង​ស្នាយ​ ​សង្កាត់​សំបួ​រ​​​មាស​ ក្រុង​កំ​ពង់​ចាម ។

អ្នក​រង​របួស​ធ្ងន់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​​ខូយ​ ​ធារ៉ា ​អាយុ​១៧​ឆ្នាំ​ ​ជាកូន​មន្ត្រី​កង​រាជ​អាវុ​ធ​ហត្ថ​ម្នាក់​ស្នាក់​នៅ​ភូមិ​ទី​៧ ​​​សង្កាត់​កំ​ពង់​ចាម ​ក្រុង​កំ​ពង់​ចាម ។ ​ដោយ​ឡែក​រថ​យន្ត​ហាយ​ប្រ៊ីត​ត្រូវ​រងកា​រ​ខូច​ខាត​ខាង​មុខ​ស្ទើ​រ​​​ទាំង​ស្រុង ។​