ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេ​ចតេជោ​វាស់​វែង​ដីធ្លីប្រចាំ​ខេត្ត​បន្ទាយជ័យធ្វើ​ការ​ជួសជុល​ស្ពាន​អូរកើតឯង

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ក្រុម​យុវជនស្ម័គ្រ​ចិត្ត​​របស់​សម្តេច​តេជោ​វាស់​វែង​ដីធ្លី​ប្រចាំ​ស្រុកថ្មពក់ ខេត្ត​បន្ទាយ​មានជ័យ​នៅ​ព្រឹក​ថ្ងៃទី​២៥ ឧសភា នេះ បាន​សហការ​ជាមួយ​កង​កម្លាំង​កង​ពលលេខ​៥១ នៃ​វរ​សេនាតូច​៥១៤ចំនួន​៣០នាក់, កម្លាំង​ប៉ូលិស​៥នាក់, អាជ្ញា​ធរ​ស្រុក​៣នាក់ អាជ្ញាធរ​មូលដ្ឋានឃុំ​ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត បាន​ធ្វើ​ការ​ជួសជុល​ស្ពាន​ឆ្លង​កាត់​អូរកើតឯង ប្រវែង​២៤ម៉ែត្រ​ ស្ថិត​​នៅ​​ឃុំ​គំរូ ស្រុក​ថ្មពួក ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់របស់​បងប្អូន​ប្រជាពលរដ្ឋដែល​រស់នៅទីនោះ ។​

ក្នុង​ការ​ជួសជុលនោះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពីលោកស្រីហម សំអាង អភិបាល​ស្រុក និង​អភិបាល​រង​ស្រុក​២នាក់ និង​មន្ត្រី​នានា​ជាច្រើន​នាក់ទៀត ។