ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តូច​ចិត្ត​សុំ​លុយ​ម្តាយ​ទិញ​​ម៉ូតូ​មិនបាន​​លោត​​ទឹក​សម្លាប់​ខ្លួន​លើ​​ស្ពាន​​ជ្រោយ​​ចង្វា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ចិត្ត​ហួស​ប៉ែត បានជិះម៉ូតូឌុប​មក​លោ​តទឹក​សម្លាប់​នៅលើ​ស្ពាន​ជ្រោយ​ចង្វា​ត្រើយ​​ខាងលិច តែ​​មិន​សម្រេច​ដោយ​​សារ​យុវជន​​នោះ​ចេះហែលទឹក​​​ ក៏ហែលមក​ច្រាំង​ទន្លេវិញ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាលពី​វេលាម៉ោង​៦ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​​២៥ ឧសភា ២០១៣ ​ដោយ​​សារ​ខឹង​សុំ​លុ​យ​ម្តាយ​​៣០០០​ដុល្លារទិញ​ម៉ូតូ​​មិន​បាន ​ ។ ​

យុវជននោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​​ឈាង​ វុធ អាយុ​២៦​ឆ្នាំ មានស្រុកកំណើតនៅឆ្លូង ខេត្តក្រចេះ ហើយ​បច្ចុប្បន្នស្នាក់នៅផ្ទះ​លេខ​១០៨ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។ ​បើ​តាមប្រភព​មួយទៀត​បាន​ឱ្យ​ដឹងថា យុវជន​នេះទំនង​ជា​ញៀន​ថ្នាំ ទើប​មាន​ចិត្ត​ចង់​សម្លាប់​​​ខ្លួន ៕