ខេត្តកំពង់ស្ពឺ៖ កម្មកររោងចក្រសាប្រ៊ីណាជាង១០០០នាក់បាននាំគ្នាធ្វើកូដកម្មបិទផ្លូវជាតិលេខ៤នៅព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ បង្កឲ្យមានការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ ខណៈថៅកែមិនរកដំណោះស្រាយឲ្យនោះ ។
សូមបញ្ជាក់ថា កម្មកររោងចក្រកាត់ដេរសាប្រ៊ីណាបាននាំគ្នាធ្វើកូដកម្មបិទផ្លូវជាតិលេខ៤ម្តងរួចមកហើយកាលពីព្រឹកថ្ងៃទី២៣ ឧសភា ២០១៣ ដើម្បីទាមទារលក្ខខណ្ឌការងារ៩ចំណុច នៅខាងមុខរោងចក្រស្ថិតក្នុងភូមិត្រពាំងប្ញស្សី ឃុំសំបូរ ស្រុកសំរោងទង ។
ចែករំលែកព័តមាននេះ