ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងងុយដេក​បើក​រថយន្ត​កូរ៉ូឡា​ជ្រុល​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​ផ្ទាំង​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ របាំង​ដែក​ចែក​ទ្រូងផ្លូវ ចំនួន ៣​ផ្ទាំង ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​រង​នៅ​ការខូចខាត​ទាំងស្រុង ខណៈ​បុរស​ម្នា​ក់វ័យ​ជាង ៣០ ឆ្នាំ ងងុយដេក​បើករថយន្ត​កូរ៉ូឡា លឿន​រេ​ចង្កូត បុក​រះ​កាលពី​វេលា​ម៉ោង ១២ នឹង ២០ នាទី​យប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ ២០១៣ ។ ​ ​

សមត្ថកិច្ច​ដែល​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2T 1495 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយបាន​បើក​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​រេ​ចង្កូតរថយន្ត​ជ្រុល​បុក​របាំង​ដែក​ពុះ​ទ្រូងផ្លូវ​តែម្តងទៅ ។ ​ ​

បុរស​ជា​ម្ចាស់​រថយន្ត​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​បើកប​រថយន្ត​ចេញពី​ខេត្តកំពង់ស្ពឺ​ឆ្ពោះទៅ​សង្កាត់​ព្រែក​លាភ ខណ្ឌ​ឬ​ស្សី​កែវ លុះ​ពេល​ជិះ​មកដល់​ចំណុច​នេះ​ដោយ​ខ្លួន​ងងុយដេក​ខ្លាំងពេក ងក​មួយ​ផាំង​ក៏បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើត​ឡើងទៅ​។

បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្កហេតុ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ​