ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ទាហាន​ម្នាក់ ស្រវឹងស្រា​យក​ម៉ូតូ​ចូល​ប៉ះ​កង់​ហើយ​មិន​ឲ្យ​លុយ​គេ ថែមទាំង​រករឿង​ចង់វាយ​គេ​វាយ​ឯង និង​ជេរ​អ្នកកាសែត​ថែមទៀត

13 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ និស្សិត​ទាហាន​ម្នាក់ រៀន​នៅ​សាលា​នៃ​ទាហាន​សកម្ម ជំនា​ន់ទី​១៤ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-5422 ដោយសារ​ម៉ូតូ​បែក​កង់ បុរស​ម្នាក់​នោះ​ក៏បាន​យក​ម៉ូតូ​ទៅ​ប៉ះ​កង់ រហូតដល់​ពេល​ប៉ះ​រួចហើយ បែរជា​មិន​ឲ្យ​លុយ​គេ ថែមទាំង​រករឿង​ចង់វាយ និង​ជេរប្រមាថ​ក្រុមអ្នកកាសែត​ដែល​ចុះទៅ​ផ្តិត​យក​រូបភាព​ថែម​ទៀតផង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​នឹង​៤០​នាទី​យប់ ថ្ងៃទី​២៤ ឧសភា ២០១៣ នៅតាម​បណ្តោយ​ផ្លូវ​២៧១ ក្រោម​ស្ពាន​អាការ​៧​មករា ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។ ​ ​

ជុំវិញ​ករណី​ខាងលើនេះ ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ បាន​រិះគន់ថា បុរស​ខាងលើនេះ អាង​ខ្លួន​ជា​និស្សិត​ទាហាន​ម្នាក់ ប្រើ​គេ​ឲ្យ​ប៉ះ​កង់​ម៉ូតូ​របស់ខ្លួន​ទាំងយប់​ហើយ មិន​ឲ្យ​លុយ​គេ​ថែមទៀត មិនតែប៉ុណ្ណោះ និស្សិត​ទំនើង​ម្នាក់នេះ មាន​ច​រិ​ក​កោង​កាង មិន​ខ្លាច និង​មាន​សីលធម៌​ចំពោះ​ក្រុមអ្នកកាសែត​ដែល​បាន​ចុះទៅ​ថតរូប​ដើម្បី​ផ្តិត​រូបភាព​យកមក​ចុះផ្សាយ​ទេ បែរជា​ជេរប្រមាថ​និង​មើលងាយ​ក្រុមអ្នកកាសែត​ទៅវិញ​។ ​ ​

ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ បាន​សំណូមពរ​ដល់​និស្សិត ក៏ដូចជា​យុវវ័យ​ផ្សេងៗ​ទៀត កុំ​យកតម្រាប់​តាម​និស្សិត​ទាហាន​ទំនើង​ខាងលើនេះ​ឲ្យ​សោះ​៕ ​ ​ ​