ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុប​ស្រី​ស្នេហ៍​បុក​គូទ​រថយន្ត​គេ​ដួល លើក​ម៉ូតូ​ឡើង​ជិះ​រត់ចោល​គូរ​ស្នេហ៍​ទៅ​បាត់​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អស់សំណើច​មួយ​បានកើត​ឡើង ក្នុងខណៈ​ពេលដែល​គូរ​ស្នេហ៍​១​គូរ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​មុខ​បុរី​ឧទ្យាន​បាសាក់ ក៏បាន​ជ្រុល​ល្បឿន​បុក​គូទ​រថយន្ត​ម៉ាក​កាមរី​ហាយ​ប្រី​ត ពណ៌​ខ្មៅ ដែល​កំពុង​ឈប់​នៅមុខ​ស្តុ​ប បណ្តាល​ឲ្យ​គូរ​ស្នេហ៍​មួយគូរ​នេះ​ដួល​ទៅនឹង​ថ្នល់ ហើយ​បុរស​ដែល​ឌុប​សង្សា​របស់ខ្លួន​នោះ​ក៏បាន​ស្រ​វេ​ស្រ​វ៉ា លើក​ម៉ូតូ​ឡើង​ជិះ​រត់ចោល​ស្រី​ដែលជា​គូរ​ស្នេហ៍​របស់ខ្លួន​នោះ​ទៅ​បាត់ ទើប​ម្ចាស់​រថយន្ត​ឃាត់ខ្លួន​នារី​រូបនេះ​ទុក​ដើម្បី​ទាមទារ​សំណង​ថ្លៃ​ខូចខាត​រថយន្ត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​នឹង​៣០​នាទី​យប់ ថ្ងៃទី​២៤ ឧសភា ២០១៣ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ​ ​

ក្រោយពេល​កើតហេតុ នារី​ខាងលើ បាន​ទូរស័ព្ទ​ហៅ​ឪពុកម្តាយ និង​បងប្អូន​ឲ្យ​មក​ដោះស្រាយ​សំណង​ជូន​ភាគី​ម្ចាស់​រថយន្ត​ដែល​រង​ការខូចខាត​៕ ​