រាជធានីភ្នំពេញ៖ បុរសម្នាក់បានរបួសគួរសមដែរ ខណៈពេលដែលដើរឆ្លងផ្លូវពីសួនច្បារមុខវិមានឯករាជ្យ ហើយត្រូវម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ បើកបរដោយបុរសម្នាក់ឈ្មោះ រិទ្ធិ អាយុជាង២០ឆ្នាំ បុកបណ្តាលឲ្យរងរបួសគួរសមដែល នៅតាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៦នឹង៤០នាទីល្ងាច ថ្ងៃទី២៤ ឧសភា ២០១៣។
ក្រោយពេលកើតហេតុ ម៉ូតូនិងអ្នកបើកបរ ត្រូវសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយតាមច្បាប់៕
ចែករំលែកព័តមាននេះ