ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​​ខិល​​ខូ​ច​ប្រើ​​ឈ្មោះ​​ឯក​ឧត្តម​ប៉ុន​ប៉ងឆបោក​មន្ត្រីសង្កាត់​ជា​ច្រើន​នាក់​​នៅ​​ខេត្តកំ​ពង់​ធំ

13 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ​​ជន​ដើរ​ឆបោក​​​តែង​ប្រើ​​ប្រាស់​គ្រប់​​រូបភាព​គ្រប់​​​​​ល្បិច​កល​ ដើម្បី​បញ្ឆោត​យក​ប្រាក់​ពី​ប្រជា​ពល​រដ្ឋ​ តាម​រយៈ​ការ​ត្រូវ​រង្វាន់​ជា​ម៉ូតូ​ និង​បាន​​ប្រាប់​ឱ្យ​ផ្ញើលុយ​ឱ្យ​ពួក​គេ​តាម​សេវា​ផ្ទេរ​ប្រាក់​​ដើម្បី​ជាសោហ៊ុយ​​ក្នុង​ការ​ដឹក​មក​ឱ្យ​ជាដើម​​ ។​ សកម្មភាព​របស់​ជន​ខិលខូច​ទាំង​នេះ​កំពុង​បង្កឱ្យ​ប៉ះ​ពាល់​​ដល់​កិត្តិយ​ស​មន្ត្រី​ និង​សេវា​​​​​​វេរ​ប្រាក់ ។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា កាលពី​​​​ថ្ងៃ​ទី២១ ឧសភា ជន​មិន​ស្គាល់​​អត្ត​សញ្ញាណ​​​បាន​ទូរ​ស័ព្ទមក​​​លោក​ដួង​ យុន មាន​ឋានៈ​ក្រុមប្រឹក្សា​សង្កាត់​កំពង់ធំ​​ លោក​ជៀប ប៉ោ​ឡេ​ង ​ជា​មេ​ភូមិ​ទី៧ (​សង្កាត់​កំពង់ធំ​) អ្នកស្រីមាន ស៊ី​ហ៊​ន ឋានៈ​ចៅសង្កាត់​រង​ទី​១ កំពង់ធំ​និង​លោក​សេង វ័​ន្ដ​គី ឋានៈ​ចៅ​​​សង្កា​ត់​រង​ទី​១​ ​អូរ​កន្ធរ​​ ក្នុង​​ពេល​​ផ្សេង​ៗ​​គ្នា​ ដោយ​ប្រាប់​ថា ខ្លួន​​​​ជា​ទីប្រឹក្សា​របស់ លោក​​ប៊ុ​ន​ សម្ផស្ស​ និង​ប្រាប់​បន្ត​ថា ​ដោយ​​សារ​ថ្នាក់​លើ​​​​មើលឃើញ​អំពី​ការងារ​របស់​​អស់​​លោក​ធ្វើ​ការ​​ងារ​បាន​ល្អក្នុង​ការ​បម្រើ​​​ប្រជាពលរដ្ឋ​នោះ​ហេតុ​ដូច្នេះ​ហើយ​ថ្នាក់លើ​ នឹង​​ជូន​រង្វាន់​ម៉ូតូ​ម្នាក់​១​គ្រឿង និង​សារុង១០០​សារុង​ ។

នៅ​​ថ្ងៃស្អែក​​​ដោយ​រូប​គេ​​នឹង​ដឹក​យក​មក​ប្រគល់​ឱ្យ​ដល់​កន្លែង ។​ ប៉ុន្ដែ​នៅ​ថ្ងៃនេះ​សូម​ឱ្យ​​​ជួយ​វេរ​​លុយ​ចំនួន១០០​ដុល្លារ​តាម​វី​ង​មកឱ្យ​គេ​សិន​ដើម្បី​ធ្វើ​ជា​​សោ​​​ហ៊ុយ​ក្នុង​ការ​ដឹក​ជញ្ជូន​ម៉ូតូ​យក​ទៅ​ឱ្យ​​ ។ ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​នោះ​ទូរស័ព្ទ​មក​បែប​នេះ​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ ទើប​អ្នកស្រីមាន ស៊ី​ហ៊​ន បាន​រាយ​កា​ណ៍​ទៅ​សមត្ថកិច្ច​នគរបាល​​ជា​មុន​ ព្រោះ​ដឹង​ថា​​ អាច​មាន​បញ្ហា​​​​និង​​ប្រាប់​ទៅ​វិញ​ថា​ ឱ្យ​ពួក​គេ​ដឹក​ម៉ូតូ​មក​ចុះ​​​ ចាំ​យក​លុយ​នៅ​កន្លែង​ ​ស្រាប់តែ​បាត់​ដំណឹង​ឈឹង​តែ​ម្ដង​ ។ ​ចំណែក​លោក​ជីវ គឹ​ម​អុ​ន​ចៅសង្កាត់​អូរ​កន្ធរ និង​លោក​សេង វ័​ន្ដ​គី ចៅ​សង្កាត់​រង​ទី​១បាន​ប្រាប់​ថា ​លេខ​ទូរ​សព្ទ័​ដែល​បាន​ហៅ​​មក​មាន​៤​ខ្សែ​​​​ ។

នៅ​ពេល​ទូរស័ព្ទ​មក​ម្ដង​ៗ​ ពួក​​នោះ​បិទ​បើក​ៗ​ផ្លាស់​ប្ដូរ​គ្នា​រហូត ហើយ​រូប​លោក​ក៏​ធ្លាប់​​បាន​​ចាញ់​បោក​​​អស់​១០០​ដុល្លា​រ​​ម្តង​​ដែរ ទើប​ដឹង​ពី​ល្បិច​នេះ​ ។ ​
​លោកវរសេនី​យ៍​ត្រីយ៉េ​ង ​សា​រ៉េ​ន ​អធិការ​ស្រុក​ប្រាសាទ​សំបូរ​បានឱ្យ​ដឹង​ដែរ​ថា​ មាន​គេ​ទូរ​ស័ព្ទ​មក​លោក​ដោយ​ទូរស័ព្ទ​នោះ​មើល​មិនឃើញ​លេខ​ទេ​​ហើយ​​ប្រាប់​ថា​ រូប​លោក​បាន​ឈ្នះ​រង្វាន់​ម៉ូតូ​១​គ្រឿង ។ ជន​មិន​ស្គាល់​​អត្ត​សញ្ញាណ​​នោះ​បាន​ប្រាប់​ទៀត​ថា ​គេ​បាន​ទូរស័ព្ទ​ពី​ស្ថា​នី​យ​ទូរ​ទស្សន៍​​​ស៊ី​ធី​​អីុន​​​​​ សូមកុំ​ឱ្យ​បិទ​​ទូរស័ព្ទ និង​ឱ្យ​ទិញ​កាត​ទូរស័ព្ទ​ឱ្យ​គេតម្លៃ​៥​ដុល្លា​រ​ចំនួន៦​សន្លឹក​កោស​ឱ្យ​គេ​ដើម្បី​ទាក់ទងគ្នា​ ។

​ដោយ​​សារ​​មាន​ការ​​​សង្ស័យ​ រូប​លោក​ក៏​បាន​បិទ​​​ទូរស័ព្ទ​១​ភ្លែត​ រួច​ទូរស័ព្ទ​ទៅ​សួរ​ក្រុមហ៊ុន​ថា​ តើ​លេខ​ទូរស័ព្ទ​របស់​លោក​មាន​ត្រូវ​រង្វាន់​ម៉ូតូ​ពិតមែន​ដូច​ពា​ក្ស​គេ​ប្រាប់​ទេ​ ។​ ពេល​នោះ​ខាង​ក្រុមហ៊ុន​ឆ្លើយ​មក​វិញ​​ថា​ ​លេខ​ទូរស័ព្ទ​របស់​លោក​មិន​មាន​ឈ្នះ​រង្វាន់​​​ម៉ូតូ​នោះ​ទេ​ ។​ សូមកុំ​ឱ្យ​ចាញ់បោក​គេ​​ ដំណឹង​នេះ​គឺជា​ការ​ក្រើនរំលឹក​ និង​ពញ្ញាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ និង​មន្ដ្រីរាជការ​​ត្រូវ​​ប្រយ័ត្ន​ចាញ់​បោក​​ជនខិលខូច​ ។ ប្រជា​ពល​រដ្ឋ​ ​ដែល​បាន​ដឹង​​រឿង​រា៉វ​ទាំង​អស់នេះ​ ​​​បាន​សំណូមពរ​ទៅ​ដល់​ក្រសួងមហាផ្ទៃ​សូម​ឱ្យធ្វើ​ការ​ស្រាវជ្រាវ​រក​លេខ​ទូរស័ព្ទ​ទាំង៤​ខ្សែ​ខាង​លើឱ្យ​ខាង​​តែ​បាន​ ដើម្បី​យក​ជនខិលខូច​មក​ផ្ដ​នា្ទ​ទោស​ចំពោះ​មុខ​ច្បាប់​​ បើ​រក​មិនឃើញ​ទេ​នោះ​ ពួក​នេះ​នឹង​បន្ត​ការឆ​បោក​ទៀត​មិន​ខាន ។

មុន​នេះ​អ្នក​​ប្រកាស​លក់ដី​ម្នាក់​ក៏​បាន​ចាញ់​បោក​ជន​​ខិល​ខូច​​ក្លែង​ខ្លួន​ជា​​សង្ឃ​និងអួត​ថា​​គេ​​ជា​​ជំនួយ​ការ​សម្តេច​សង្ឃ​​រាជ​ចង់​​ទាក​់​ទង​​​ទិញ​​ដី​ដើម្បី​​​ធ្វើ​​អាស្រម​សំណាក់​​ធម៌ ។ ទី​បំផុត​ក្រោយ​ពី​​សុំ​កាត​​ទូរស័ព្ទ​តម្លៃ​៥ដុល្លារ​​បាន​ហើយ​ ក៏​ទាក់​ទង​​លែង​ចូល​តែ​ម្តង ។ ​​នេះ​សំណាង​ហើយ​ចាញ់​បោក​ត្រឹម​តែ​៥ដុល្លារ​ និង​ក៏មាន​ការ​ឆ​បោក​ជា​ច្រើន​​ទៀត​ដោយ​យក​​ឈ្មោះ​ក្រុម​ហ៊ុន​​នេះ​ ក្រុម​ហ៊ុន​​នោះ​​​​ត្រូវ​រង្វាន​់​បាន​ម៉ូតូ​ឬរង្វាន់​​មា​ន​តម្លៃ​ផ្សេងៗ​ទៀត ដែល​​ការ​បោក​​បែប​នេះ​ជនខិល​ខូច​ច្រើន​តែ​​ឱ្យ​​វេរ​លុយ​សម្រាប់​ថ្លៃ​ដឹកជញ្ជូន​ បើ​សិន​ជា​វេរលុយ​ទៅឱ្យ​​ ពិត​ជា​ស៊យ​ធំ​មិន​ខាន​ ៕