ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី២៤ ឧសភា ២០១៣ នេះ វេទិកាសាធារណមួយរបស់បក្សសង្គ្រោះជាតិដែលរៀបចំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រែជាច្របូកច្របល់មិនអាចគ្រប់គ្រងបាន ។ ទាក់ទិននឹងបញ្ហានេះដែរ លោកកឹម សុខា ប្រធានស្ត្រីទីបក្សសង្គ្រោះជាតិបានចោទប្រកាន់អាជ្ញាធរថា ជាដើមហេតុបង្ក ។
ឆ្លើយតបការចោទប្រកាន់ខាងលើលោកអីុ ឈាន អភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា ការពិតរឿងនេះប្រជាពលរដ្ឋជាង២០០នាក់ដែលចូលរួមកម្មវិធីនោះជាអ្នកបង្ក ដោយសារពួកគាត់ទារប្រាក់ដែលគណបក្សនេះសន្យាថា ឱ្យកាលពីបោះឆ្នោតអាណត្តិមុន។
អាជ្ញាធរខេត្តបន្ថែមថា ការពិតពលរដ្ឋប្រុងនឹងលើកគ្នាមកច្រើនទៀត តែអាជ្ញាធរជួយឃាត់ដើម្បីកុំឱ្យមានបញ្ហាបាតុភាពកាន់តែធំ៕
ចែករំលែកព័តមាននេះ