ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកវគ្គផ្ដាច់ព្រ័ត្រ បងប្អូនរួមផ្ទៃតែមួយណាត់ជួបគ្នានៅពហុកីឡដ្ឋាន Wembley ក្រុងឡុងនៅរាត្រីថ្ងៃសៅរ៍នេះមាន 1 ប្រកួត ។ ក្រុម Bayern សង្ឃឹមយកឈ្នះប្អូនបង្កើត Dortmund ។
Dortmund V Bayern
Dortmund ធ្លាប់ជាប់ជើងឯកយូហ្វាឆេមពានលីកម្ដងកាលពីឆ្នាំ 1997 ក្រោយពីផ្ដួលក្រុម Juventus ដោយលទ្ធផល 3-1 ។ 34 ប្រកួតក្នុងលីកគឺ 19-9-6 ស៊ុតបាល់បាន 81គ្រាប់ និងរបូតវិញ 42 គ្រាប់ ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 1-2-2 ។ ក្នុងវគ្គ 1/4 Dortmund បានទម្លាក់ក្រុម Malaga ដោយលទ្ធផល 3-2 គ្រាប់បាល់សរុបហើយចូលមកដល់វគ្គ 1/2 Dortmund បានទម្លាក់ក្រុមយក្ស Real M ដោយលទ្ធផល 4-3 គ្រាប់បាល់សរុប ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Bayern 1-1 ក្នុងផ្ទះ ស្មើ Wolfsburg 3-3 ក្រៅផ្ទះ បន្ទាប់មកលេងចាញ់ Hoffenheim 2-1 ក្នុងផ្ទះ ។
Bayern គឺជាក្រុមរងជើងឯកយូហ្វាឆេមពានលីក ឆ្នាំ 2012 បន្ទាប់ពីលេងចាញ់ Chelsea ដោយលទ្ធផល 4-3 កាត់សេចក្ដីដោយការទាត់បាល់ប៉េណាល់ទី ។ ក្រុម Bayern ធ្លាប់ជាប់ជើងឯកឆេមពានលីកចំនួន 4 លើកគឺ ( 1974,1975,1976 និង 2001) និងរងជើងឯកចំនួន 5 លើកគឺ ( 1982,1987,1999,2010 និង 2012 ) ។ 34 ប្រកួតក្នុងលីកគឺ 29-4-1 ស៊ុតបាល់បាន 98គ្រាប់ និងរបូតវិញ 18 គ្រាប់ ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-1-0 ។ ក្នុងវគ្គ 1/4 Bayern បានទម្លាក់ក្រុម Juventus 4-0 គ្រាប់បាល់សរុប និងវគ្គ 1/2 Bayern បានទម្លាក់ក្រុម Barcelona ដោយលទ្ធផល 7-0 គ្រាប់បាល់សរុប ។ 3ប្រកួតចុងក្រោយគឺលេងស្មើ Dortmund 1-1 ក្រៅផ្ទះ ឈ្នះ Augsburg 3-0 ក្នុងផ្ទះ និងឈ្នះ Gladbach 4-3 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត Dortmund ឈ្នះ 5 Bayern ឈ្នះ 3 ស្មើ 2 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
08-12 Bayern 2-1 Dortmund
12-12 Bayern 1-1 Dortmund
02-13 Bayern 1-0 Dortmund
05-13 Dortmund 1-1 Bayern
ទស្សនៈ WDW ៈ Bayern ឈ្នះ 2-1
ទស្សនៈ PD ៈ ស្មើ 1-1
ទស្សនៈ Asianbookie ៈ យក Bayern
ចែករំលែកព័តមាននេះ