រ៉យទ័របានផ្សាយពីទ្រព្យសម្បត្ដិរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលកាន់អំណាចចំនួន២អាណត្ដិ ថាមានទ្រព្យសម្បត្ដិប្រហែលពី១,៨៥ទៅ៦,៨៨លានដុល្លារ ។ នេះបើតាមការបង្ហើបឱ្យដឹងពីបញ្ជីទ្រព្យសម្បត្ដិរបស់បណ្ដាមន្ដ្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ។
ក្នុងរបាយការណ៍កាលពីខែមេសាកន្លងមកបង្ហាញថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោកស្រីមីសែល អូបាម៉ា ស្រ្ដីទី១សហរដ្ឋអាមេរិក មានចំណូលសរុប៦០៨.៦១១ដុល្លារ ក្នុងឆ្នាំកន្លងមក ដោយធ្លាក់ចុះទាបជាងឆ្នាំ២០១១ ព្រោះសៀវភៅស្ដីពីជីវប្រវត្ដិរបស់លោក អូបាម៉ា ដែលធ្លាប់ជាប់ចំណាត់ថ្នាក់ជា «សៀវភៅលក់ដាច់» បានធ្លាក់ចុះ ខណៈពេលប្រាក់បៀវត្សរបស់លោកអូបាម៉ា ក្នុងនាមជាប្រធាធិបតីអាមេរិក មានប្រហែល៤០០.០០០ដុល្លារក្នុងមួយឆ្នាំ ៕
ចែករំលែកព័តមាននេះ