តាមការបញ្ជាក់ឱ្យដឹងពីកីឡាករRyan Lochte ដែលជាមិត្តរួមជាតិថា វីរបុរសវិញ្ញាសាហែលទឹកកីឡាអូឡាំពិកសញ្ជាតិអាមេរិកម៉ៃឃើល ហ្វែ៊ល នឹងបញ្ចប់ការចូលនិវត្តន៍របស់ខ្លួនហើយវិលត្រឡប់ទៅចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅឆ្នាំ២០១៦ខាងមុខ នាទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ ប្រទេសប្រេស៊ីល ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងវែនខូវ័រ ប្រទេសកាណាដា កាលពីថ្ងៃពុធសប្ដាហ៍នេះ Lochte ដែលជាតារាហែលទឹកអូឡាំពិក និងជាគូប្រជែងដ៏មានសក្ដានុពលរបស់ម៉ៃឃើល ហ្វែ៊ល បញ្ជាក់ថា ៖« ម៉ៃឃើល ហ្វែ៊ល គឺជាដៃគូដ៏ខ្លាំងមួយរូបដែលខ្ញុំត្រូវប្រជែង ហើយអ្វីដែលគេបានធ្វើសម្រាប់វិស័យកីឡាអូឡាំពិកលើវិញ្ញាសាហែលទឹកពិតជាឧត្តុង្គឧត្តមខ្លាំងណាស់ ។ ខ្ញុំសង្ឃឹមថា គេនឹងវិលមកប្រកួតជាថ្មីម្ដងទៀត ។ ខ្ញុំដឹងថា គេពិតជាត្រឡប់មកវិញ ហើយអ្វីដែលសំខាន់គឺទាក់ទងនឹងពេលវេលាប៉ុណ្ណោះ»៕
ចែករំលែកព័តមាននេះ